គ្រាន់តែហិតក្លិនក៏មានកំហុស
គ្រាន់តែហិតក្លិនក៏មានកំហុស
នាយក្រឹម ព្រោះតែស្រឡាញ់កូនក្រមុំគេ ខំដើររកការងារធ្វើសន្សំលុយ មិនដែលចាយផ្ដេសផ្ដាស សូម្បីតែទិញម្ហូបហូបបាយ នាយក្រឹមសុខចិត្តស៊ីបាយស ហិតក្លិនសាច់ជ្រូកអាំងតាមផ្លូវ។ ប៉ុន្តែត្រូវម្ចាស់ហាងគេប្ដឹង ទារជម្ងឺចិត្តពីបទហិតសាច់អាំងរបស់គេ ត្រូវបង់ឱ្យគេអស់ ១៥0000 រៀល ដើម្បីបញ្ចប់រឿង។ នាយកុយ ជាងម្ចាស់ហាង ពេលបានសំណងពីនាយក្រឹមភ្លាម ក៏យកលុយនោះ ទៅហិតផង ថើបផង ត្រូវនាយក្រឹមទាសងជម្ងឺចិត្ត ពីបទហិតលុយរបស់គាត់វិញ ព្រោះគាត់មិនទាន់បានហិតផង ដូច្នេះចុងបញ្ចប់ នាយកុយ ត្រូវសងជម្ងឺចិត្តនាយក្រឹម ចំនួន ១៥០០០០ រៀលវិញ៕
Original title: Krante Hetklen Ka Mean Kamhos
Languages: Khmer